ខ្សែការពារ Giorgio Chiellini ដែលជាវីរបុរសជម្រើសជាតិបាល់ទាត់អ៊ីតាលី បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្រោយចំណាយពេលអស់២៣ឆ្នាំ។កីឡាករវ័យ ៣៩ ឆ្នាំដែលបានធ្វើជាប្រធានក្រុម ជម្រើសជាតិបាល់ទាត់អ៊ីតាលី ក្នុងការឈ្នះពានរង្វាន់ Euro 2020 បានប្រកាសចូលនិវត្តន៍តាមរយះវីដេអូលើបណ្តាញសង្គម X ដោយនិយាយថា “ដំណើរដ៏ស្រស់ស្អាតរបស់ជីវិតខ្ញុំជាមួយនឹងបាល់ទាត់បានមកដល់ទីបញ្ចប់ដោយមិនអាចបំភ្លេចបានហើយវាក៏ជាពេលវេលាសម្រាប់ចាប់ផ្តើមទំព័រថ្មីបន្ទាប់ទៀត។”
Chiellini បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយ Livorno ក្នុងឆ្នាំ 2000 ហើយបានពង្រឹងសមត្ថភាពគាត់យ៉ាងរឹងមាំនៅក្របខណ្ឌអ៊ីតាលី Serie A នៅជាមួយនឹងក្លិប Juventus ឈ្នះជើងឯក Serie A ប្រាំបួនដងជាប់គ្នាពីឆ្នាំ 2011 និង 2020 និង Coppa Italia ប្រាំដង។
ចាប់តាំងពីខែមិថុនាឆ្នាំ 2022 Chiellini បានផ្លាស់ទៅលេងនៅ Major League Soccer (MLS) ជាមួយ Los Angeles FC ។
LAFC ត្រូវបានក្រុម Columbus Crew យកឈ្នះក្នុងលទ្ធផល 2-1 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ MLS Cup កាលពីថ្ងៃសៅរ៍។
Chiellini ដែលបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្នុងឆ្នាំ 2022 បានលេងឲ្យជម្រើសជាតិអ៊ីតាលីចំនួន 117 ដងដោយស៊ុតបញ្ចូលទីបាន 8 គ្រាប់។
Juventus បានគោរពដល់អតីតកីឡាកររបស់ពួកគេដោយនិយាយថា៖ “សម្រាប់អ្នកគាំទ្រ Juventus សម្រាប់ 17 រដូវកាល លេខបីឈរសម្រាប់រឿងមួយ ហើយរឿងមួយគត់គឺ Giorgio Chiellini ។
“អ្នកតែងតែនៅក្បែរពួកយើង ដូចជាវីរបុរសដែលត្រៀមរួចជាស្រេចដើម្បីធ្វើអន្តរាគមន៍ប្រសិនបើចាំបាច់”៕
ដោយ៖ ភារៈ