ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា៖ សត្វឆ្កែអនាថារស់នៅតាមដងផ្លូវគំរាមកំហែង វាយប្រហារមនុស្ស

ចែករំលែក៖

យោងតាមស្ថិតិរបស់អង្គការសុខភាពពិភពលោក ការវាយប្រហាររាប់លានករណីពីសត្វឆ្កែឆ្កួតកើតឡើងនៅក្នុងប្រទេសឥណ្ឌាក្នុងមួយឆ្នាំៗ ដែលរួមចំណែកដល់ការស្លាប់រាប់ម៉ឺននាក់ដោយសារជំងឺឆ្កែឆ្កួត។
ការវាយប្រហារជាបន្តបន្ទាប់នៃសត្វឆ្កែដ៏សាហាវនៅក្នុងប្រទេសឥណ្ឌាកំពុងជំរុញឱ្យអាជ្ញាធរអំពាវនាវឱ្យដោះស្រាយបញ្ហាឆ្កែឆ្កួតដែលកំពុងកើនឡើងរបស់ប្រទេសនេះឱ្យបានឆាប់បំផុត។ កាលពីខែតុលា ប្រធានក្រុមហ៊ុនតែ Wagh Bakri បានស្លាប់នៅអាយុ 49 ឆ្នាំ បន្ទាប់ពីត្រូវបានវាយប្រហារដោយសត្វឆ្កែអនាថា ខណៈកំពុងដើរលេងពេលព្រឹកនៅទីក្រុង Ahmedabad។
កាលពីដើមឆ្នាំនេះ ក្មេងប្រុសអាយុ 11 ឆ្នាំនៅ Kerala និងក្មេងប្រុសអាយុ 2 ឆ្នាំនៅ Gujarat បានស្លាប់បន្ទាប់ពីត្រូវបានវាយប្រហារដោយសត្វឆ្កែអនាថា។ យោងតាមអង្គការសុខភាពពិភពលោក ការវាយប្រហាររបស់សត្វឆ្កែចចករាប់លានកើតឡើងនៅក្នុងប្រទេសឥណ្ឌាក្នុងមួយឆ្នាំៗ ដែលរួមចំណែកដល់ការស្លាប់រាប់ម៉ឺននាក់ដោយសារជំងឺឆ្កែឆ្កួត។
នៅឆ្នាំ 2023 ក្រសួងសុខាភិបាលឥណ្ឌានិងសុខុមាលភាពគ្រួសារបានកត់ត្រាករណីឆ្កែខាំចំនួន 2.5 លានករណី។ យោងតាមទិន្នន័យពី Mars Petcare មានសត្វឆ្កែអនាថាប្រហែល 65 លានក្បាលនៅក្នុងប្រទេសឥណ្ឌា ដែលជាចំនួនច្រើនបំផុតនៅលើពិភពលោក។
កាលពីខែកក្កដា តុលាការជាន់ខ្ពស់រដ្ឋ Kerala បានស្នើឱ្យអាជ្ញាធរមូលដ្ឋានធានាក្រុងនានា អនុវត្តវិធានការចាក់ថ្នាំបង្ការទ្រង់ទ្រាយធំ បន្ទាប់ពីការវាយប្រហារដោយសត្វឆ្កែអនាថាដែលបានសម្លាប់កុមារ។
កាលពីខែតុលា តុលាការជាន់ខ្ពស់ក្រុងដេលីបានគូសបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃការវាយប្រហាររបស់ឆ្កែឆ្កួតនៅក្នុងតំបន់រដ្ឋធានី ដោយស្នើឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការដើម្បីដោះស្រាយបញ្ហានេះ។ កាលពីខែមុន តុលាការជាន់ខ្ពស់រដ្ឋ Punjab និង Haryana ក៏បានសម្រេចថា រដ្ឋាភិបាលរដ្ឋត្រូវទទួលខុសត្រូវលើការផ្តល់សំណងដល់មនុស្សដែលរងរបួសដោយសារឆ្កែខាំ៕

ដោយ៖ ធីរីណា(រូប​ថត​៖ AFP)


ចែករំលែក៖