ភ្នំពេញ៖ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានឱ្យដឹងថា ក្នុងរយៈពេល១២ខែនៃឆ្នាំ២០២៣ ដោយគិតត្រឹមថ្ងៃទី ១៥ ខែធ្នូនេះ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ១២៨ ករណី ដែលបានសម្លាប់ជីវិតមនុស្ស ១៥នាក់ រងរបួស ១៤នាក់និងបានបំផ្លិចបំផ្លាញលំនៅឋានពលរដ្ឋជាច្រើន ថែមទៀត ។
លោកវរសេនីយ៍ឯកបានបន្តថា ចំពោះមូលហេតុដែលធ្វើឱ្យកើតមានគ្រោះអគ្គីភ័យភាគច្រើនគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី,កត្តាខ្វះការប្រុងប្រយ័ត្នលើការផ្សារ ដែកអុចទៀនធូបទុកចោលឬចោលកន្ទុយបារីជាដើម។
គួរបញ្ជាក់ថា ដើម្បីជាការឆ្លើយតបនឹងគ្រោះអគ្គិភ័យដែលឧស្សាហ៍កើតមានឡើងនោះ កម្លាំងនគរបាល នៃការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានត្រៀមលក្ខណះសម្បត្តិរបស់ខ្លួនជានិច្ច និងជាប្រចាំមិនថាយប់ ឬថ្ងៃនោះឡើយ ក្នុងការចេញអន្តរាគមន៍ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជួបនឹងគ្រោះអគ្គិភ័យឆាបឆេះលំនៅឋាន ឬឆាបឆេះអ្វីផ្សេង៕
ដោយ៖ សូរិយា