ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីហិង្សាដោយចេតនា ដោយមូលហេតុខឹងនារីជនរងគ្រោះ ឆាត ឌឺដង

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយមូលហេតុខឹងនារីជនរងគ្រោះ ឆាត ឌឺដង នៅស្រុកស្វាយទាប។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥៥នាទីរសៀល ថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិស្រម៉ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យ ទី១.ឈ្មោះ រឿន សាវ៉េត ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង(ជនដៃដល់បានយកកាំបិតកែច្នៃ កាប់ទៅលើជនរងគ្រោះ)និងទី២.ឈ្មោះ បូ លីដែត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ចំណែកនារីរងគ្រោះមានឈ្មោះ លាប បុប្ផា  អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប  ខេត្តស្វាយរៀង ត្រូវចំក្បាលរងរបួសធ្ងន់  ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅអធិការនគរបាលស្រុកស្វាយទាប ដើម្បីចាត់ការតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖