ប្រទេសជប៉ុន ៖ ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសជប៉ុន ប្រតិកម្មនឹងការផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែលចោទប្រកាន់អ្នកទៅចូលរួមទទួល សម្តេចធិបតី ហ៊ុន ម៉ាណែត គឺត្រូវបានបង្ខំ ឬទិញទឹកចិត្ត នេះជាដើម ។
សូមបញ្ជាក់ថា ៖ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី ៥០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ធ្នូ ២០២៣ សម្តេចធិបតី ក៏បានឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រទេសជប៉ុនផងដែរប្រមាណជាង២០០០នាក់ អាចមានចំនួន អ្នកចូលរួមច្រើនលើសពីនេះ ប៉ុន្តែនៅទីក្រុងនោះ សាលដែលធំ មានតែមួយហ្នឹង ហើយអាចដាក់ប្រមាណជាង ២០០០នាក់ ប៉ុណ្ណោះ ដូចនេះមានបងប្អូនខ្លះមិនបានចូល ដោយសារស្ថានភាពជាក់ស្តែងកន្លែងចង្អៀត ។
ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងប្រកបការងារនៅប្រទេសជប៉ុន បានលើកឡើងថា ៖ ការដែលលោក បានអញ្ជើញចូលរួមទទួលស្វាគមន៍ និងចូលរួមកម្មវិធីជួបសំណេះសំណាល ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាការស្ម័គ្រចិត្ត និងការស្រលាញ់ពេញចិត្ត មិនមានការបង្ខិតបង្ខំ ឬទិញទឹកចិត្តដោយប្រាក់ ដូចការលើកឡើងរបស់វិទ្យុអាស៊ីសេរី នោះឡើយ។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុន បានបន្តថា ៖ វិទ្យុអាស៊ីសេរី ផ្សាយព័ត៌មានបំផុសបំផុល មិនពិតនោះទេ ជាក់ស្តែងរូបគាត់ផ្ទាល់គឺមិនមានបុគ្គលណា មកជួលឱ្យលោកទៅទទួល សម្តេច ឬទៅគាំទ្រនោះទេ។ គាត់បានចាត់ទុកអ្នកផ្សាយព័ត៌មាននោះថា ជាក្រុមឧទ្ទាម ជ្រុលនិយម ដែលមានចេតនាញុះញង់ បំផុសបំផុល ផ្សាយព័ត៌មានបោកប្រាស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ រស់នៅប្រទេសជប៉ុន សុខចិត្តធ្វើដំណើររាប់ម៉ោង ទាំងតាមរថភ្លើង ដែលមានល្បឿនលឿន ក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រ ដើម្បីមកចូលរួម ហើយនឹករលឹកស្រុកកំណើត ប្រទេសកម្ពុជា ដែលមាន សន្តិភាព និងការអភិវឌ្ឍន៍ ។ សម្តេចធិបតី អញ្ជើញបងប្អូន មកលេងស្រុកកំណើត ព្រោះប្រទេសជាតិយើង រីកចម្រើន ហើយ៕
ដោយ ៖ សហការី