ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានកើតឡើងចំនួន ១៨លើក (យប់ ១២លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ១២នាក់ (ស្រី ០១នាក់), រងរបួសសរុប ២៦នាក់ (ស្រី ០៤នាក់), រងរបួសធ្ងន់ ១៤នាក់ (ស្រី ០២នាក់) រងរបួសស្រាល ១២នាក់ (ស្រី ០២នាក់) និងមិនពាក់មួកសុវត្ថិភាព ១៥នាក់ (យប់ ១៣នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៦លើក (ស្លាប់ ០៤នាក់) , មិនគោរពសិទ្ធិ ០៨លើក (ស្លាប់ ០៥នាក់), មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០១នាក់),មិនគោរពសញ្ញា ០១លើក (ស្លាប់ ០នាក់) និង កត្តាយាន ០១លើក (ស្លាប់ ០២នាក់) ៕
ដោយ ៖ សហការី