ក្លិប Sevilla បានតែងតាំងលោក Quique Sanchez Flores ជាអ្នកចាត់ការថ្មីរបស់ពួកគេដើម្បីជំនួសកន្លែងលោក Diego Alonso។ នេះបើយោងតាមការប្រកួតរបស់ក្លិប La Liga មួយនេះបានឲ្យដឹងកាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូក្លាយជាគ្រូបង្វឹកទី៣របស់ពួកគេនៃរដូវកាលនេះ។
លោក Flores ចុងក្រោយបានដឹកនាំ Getafe ជាកន្លែងដែលគាត់ត្រូវបានបណ្តេញចេញបន្ទាប់ពីក្លិបបានធ្លាក់ចូលទៅក្នុងតំបន់កាត់ចោល។ បុរសសញ្ជាតិអេស្ប៉ាញវ័យ៥៨ឆ្នាំរូបនេះក៏ធ្លាប់លេងនៅក្លិបអង់គ្លេស Watford, Espanyol, Atletico Madrid, Benfica, Valencia ជាដើម។
ក្រុម Sevilla បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Sevilla FC និង Quique Sanchez Flores បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់គ្រូបង្វឹកដើម្បីក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមដំបូងដោយចុះហត្ថលេខារហូតដល់ឆ្នាំ២០២៥” ។
Sevilla បានបណ្តេញលោក Alonso កាលពីថ្ងៃសៅរ៍ បន្ទាប់ពីគាត់បានឈ្នះត្រឹមតែ២លើកចាប់តាំងពីការតែងតាំងរបស់គាត់នៅក្នុងខែតុលា នៅពេលដែលគាត់បានជំនួសតំណែងលោក Jose Luis Mendilibar ។
គ្រូបង្វឹកសញ្ជាតិអ៊ុយរូហ្គាយរូបនេះបានបរាជ័យក្នុងការឈ្នះការប្រកួតក្នុងលីក ឬក្នុងការប្រកួតនៅទ្វីបអឺរ៉ុបក្នុងអំឡុងពេលរយៈពេល៩សប្តាហ៍របស់គាត់ ដែលធ្វើឲ្យក្លិបស្ថិតក្នុងចំណាត់ថ្នាក់ទី១៦ក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ។
គួរបញ្ជាក់ថា Sevilla បច្ចុប្បន្នស្ថិតក្នុងចំណាត់ថ្នាក់លេខ១៦ ដោយបានប្រកួតឈ្នះក្រុមម្ចាស់ផ្ទះ Granada ក្នុងលីកកាលពីថ្ងៃអង្គារក្នុងលទ្ធផល៣ទល់០ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)