ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២០ ធ្នូ ចំនួន ១៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥០នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន  ៥០ នាក់(ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែធ្នូ ។

ក្នុងចំណោមជនសង្ស័យចំនួន ៥០នាក់ រួមមាន ៖

+ជួញដូរ ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២៦នាក់(ស្រី ១នាក់)

+ប្រើប្រាស់ ៦ករណី ឃាត់ ២៣នាក់(ស្រី ២នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែធ្នូ រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ៥២,២៣ក្រាម និង៧កញ្ចប់តូច។

លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ១០អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៣,៧៥ក្រាម។

២ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ១,១៦ក្រាម។

៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧កញ្ចប់តូច។

៤ / កំពង់ស្ពឺ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ៣,៨៧ក្រាម។

៥ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។

៦ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៦១ក្រាម។

៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ស្រី ២នាក់ ចាប់យកIce ៤,២៩ក្រាម។

៨ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៣៦,៨៦ក្រាម។

៩ / ស្វាយរៀង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

១០ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ០,៦៩ក្រាម។

PM : ១អង្គភាព

១ / កំពង់ឆ្នាំង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់៕

ដោយ ៖ សហការី


ចែករំលែក៖