ព័ត៌មានទាន់ហេតុការណ៍៖

ជាងជួសជុលរថយន្តខណៈកំពុងបើករថយន្តភ្ញៀវសាកឆ្លងចរន្តឆេះក្នុងតំបន់បឹងកក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តមួយគ្រឿងឆ្លងចរន្តបង្កជាអណ្ដាតភ្លើង ត្រូវបានកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យចេញរថយន្តជួយអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤និង៥០នាទីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចជិតទីលានវាយកូនហ្គោល តំបន់បឹងកក់ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ បុរស០២នាក់ជាជាងជួសជុលបានបើករថយន្ត Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-3688 សាកឡានភ្ញៀវ ខណៈនោះ បុរសជាអ្នកបើកធុំក្លិនឆ្ងៀមចេញពីខាងមុខរថយន្ត លុះមួយសន្ទុះក្រោយមកស្រាប់តែកើតជាអណ្តាតភ្លើងរួមនឹងផ្សែងខ្មៅ ។ ភ្លាមៗនោះសន្តិសុខនៅក្នុងបឹងកក់ បានជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ និងបានបន្តទាក់ទងទៅសមត្ថកិច្ចអោយជួយមកធ្វើអន្តរាគមន៍។ 

ក្នុងប្រតិបត្តិការនេះដែរ បានប្រើប្រាស់រថយន្តពន្លត់អស់ចំនួន០២គ្រឿង មានរថយន្តស្នងការដ្ឋាននគរបាលរដ្ឋបាលរាជធានីភ្នំពេញបាញ់រលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចសន្និដ្ឋានថាគឺមកពីឆ្លងចរន្តអគ្គសនី ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖