ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបញ្ជូនជនសង្ស័យ ០៥នាក់ ទៅសាលាដំបូងខេត្តស្វាយរៀង ពាក់ពន្ធ័ករណី ឆក់កាបូប នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣សមត្ថកិច្ច នគរបាលបាន បានបញ្ជូនជនសង្ស័យ ០៥នាក់ ទៅសាលាដំបូងខេត្តស្វាយរៀងពាក់ព័ន្ធ ករណីឆក់កាបូប ពីស្ត្រីជនជាតិវៀតណាមម្នាក់នៅក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ជនរងគ្រោះ ០១នាក់ ជាស្រី ជនជាតិវៀតណាម ដែលបានមកដាក់ពាក្យបណ្តឹង មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)ថាកាលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលបាវិត បានចុះធ្វើការស្រាវជ្រាវ  និង កំណត់បានអត្តសញ្ញាណជនសង្ស័យ រហូតឈានទៅឃាត់ខ្លួនចំនួន ០៥នាក់ (ប្រុស) ព្រមទាំងបានដកហូត ម៉ូតូរបស់ជនសង្ស័យចំនួន ០៥គ្រឿង, ទូរស័ព្ទដៃ ០១គ្រឿង កាបូប និងសម្ភារៈមួយចំនួនទៀត។

តាមចម្លើយសារភាពពីជនសង្ស័យប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនជាតិវៀតណាមពិតប្រាកដមែន ទើបសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖