ភ្នំពេញ ៖ ជួនកាលជាកំហុសអចេតនា ឬភ្លេចភ្លាំង មួយភ្លែត អាចជាកំហុស ដល់ខ្លួន ខណៈសម័យនេះ ប្រជាពលរដ្ឋមានការចេះដឹងច្រើន មានសិទ្ធបញ្ចេញមតិគ្រប់គ្រាន់ ក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យ គ្រប់គ្រងដោយច្បាប់ និងមានព័ត៌មានក្នុងដៃរៀងៗខ្លួន តាមរយៈទូរស័ព្ទដៃ ថតផ្តិតយករូបទិដ្ឋភាពជាក់ស្តែង ពីអ្វីដែលមន្ត្រីរាជការ ធ្វើខុសឆ្គង គឺព័ត៌មានពិត ដែលសាមីអង្គភាព មានវិធានការរដ្ឋបាល ជៀសវាងការតិះតៀនរិះគន់ពីប្រជាពលរដ្ឋ ។
ជាក់ស្តែងថ្ងៃនេះ ! អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យមន្រ្តីនគរបាលចរាចរទាំង២រូបនេះ ចូលខ្លួនមកផាកពិន័យតាមច្បាប់ ក្រោយបើកម៉ូតូ មិនបានពាក់មួកសុវត្ថិភាព!
មន្រ្តីនគរបាលចរាចរទាំង២រូបនេះ បម្រើការងារនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ! ត្រូវបានប្រជាពលរដ្ឋបង្ហោះលើ Facebook ព្រោងព្រាត មើលឃើញពីកំហុសមួយនេះ ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យផាកពិន័យធ្ងន់ធ្ងរបំផុត! ក្នុងនាមជាសមត្ថកិច្ច ត្រូវតែជាគំរូ សម្រាប់ពលរដ្ឋក្នុងការអនុវត្តច្បាប់!
ប្រជាពលរដ្ឋមិនស្អប់ទេ សំខាន់ចង់អោយមន្ត្រីអនុវត្តច្បាប់ មានភាពទទួលខុសត្រូវ ពីកំហុសរបស់ខ្លួន ខណៈប្រទេសយើងយកច្បាប់ជាធំ ៕
ដោយ ៖ សិលា