ព័ត៌មានទាន់ហេតុការណ៍៖

គោយន្តកន្ត្រៃ១គ្រឿងបើកឈប់ចាក់ទឹកអត់មានភ្លើងពីក្រោយ ត្រូវអ្នកបើកបរម៉ូតូមកពីក្រោយបុករបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ តាមប្រភពពីអ្នកស្រុកបានផ្ដល់ព័ត៌មានឱ្យសមត្តកិច្ចជំនាញចរាចរណ៍នៃកម្លាំងស្នងការខេត្ត. នៅវេលាម៉ោង១៨ និង ៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹង ស្ថិតនៅលេីផ្លូវជាតិលេខ៥៧ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៩៤-៩៥បើកបរ ទិសដៅពីកើតទៅលិចស្របទិសគ្នា ស្ថិតនៅចំណុចភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ចំនួន០២នាក់  ខូចខាតម៉ូតូកម្រិតធ្ងន់០១គ្រឿង និងគោយន្តខូចខាតកម្រិតស្រាល  ០១គ្រឿង

 សមត្តកិច្ចបានឱ្យដឹងថា÷ករណីនេះមកពីកត្តាបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីគោយន្តឈប់ចាក់ទឹកនៅទីងងឹត គ្មានបិទចំណាំងផ្លាត និងគ្មានភ្លើងបំភ្លឺ  ខណ:នោះស្រាប់តែម៉ូតូបើកបរជ្រុលបុកពីក្រោយតែម្តង។

សមត្តកិច្ចកិច្ចជំនាញបានបន្តថា÷ អ្នកបើកបរគោយន្តបង្កឈ្មោះ អាន សុផាន ភេទប្រុស ១៨ឆ្នាំ រស់នៅភូមិអូររអិលឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (គ្មានរបួស)។

 អ្នករួមដំណើរគោយន្តឈ្មោះ ហ៊ិន អាន ភេទ ប្រុស អាយុ ៦០ ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន(ត្រូវជាឪពុកអ្នកបើកបរ)គ្មានរបួស។

 អ្នករួមដំណើរគោយន្តម្នាក់ទៀត ឈ្មោះ ភ័ក្រ្ត តួ ភេទ ប្រុស អាយុ ៨ ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(ត្រូវជាក្មួយអ្នកបើកបរ)គ្មានរបួស។

*អ្នកបើកបរម៉ូតូរងគ្រោះឈ្មោះ ហាច ស្រីយ៉ា ភេទស្រី អាយុ ៣០ ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ រស់នៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិនខេត្តប៉ៃលិន រងរបួសធ្ងន់ ,ក្រោយពីកើតហេតុភ្លាមៗស្រាប់តែមានកម្លាំងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការខេត្ត មកវាស់វែង រួចមកក៏មានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។

អ្នករួមដំណើរម៉ូតូរងគ្រោះឈ្មោះ ពេញ ស្រីរ័ត្ន ភេទស្រី អាយុ ២៩ ឆ្នាំបុគ្គលិក កាស៊ីណូ រស់នៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិនខេត្តប៉ៃលិនរបួសធ្ងន់ ក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដែរ។

បន្ទាប់ពីសមត្តកិច្ចជំនាញវាស់វែងនៅកន្លែងកើតហេតុរួចកម្លាំងជំនាញចរាចរណ៍ផ្លូវគោកបានយកម៉ូតូនិងគោយន្ត យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

ដោយ៖ ស សារ៉េត


ចែករំលែក៖