ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល​២ថ្ងៃ​! នគរបាល​ខេត្ត​បាត់ដំបង​ ឃាត់ខ្លួនពិរុទ្ធជនចំនួន០២នាក់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី០៦​ ខែមករា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងសមត្ថកិច្ចនគរបាលអនុវត្តដីកាបង្គាប់​ ឱ្យចាប់ខ្លួនជនត្រូវចោទនិងពិរុទ្ធជនចំនួន០២នាក់អនុវត្តតាមនីតិវិធី។ 

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​នៅថ្ងៃទី៥និងទី៦​ ខែ​មករា​ ​ឆ្នាំ២​០​២៤​នេះ​ ​អនុវត្តតាមយោបល់ដឹកនាំរប​ស់​លោកឧត្តមសេនីយ៍ទោ​ សា​ត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋានន​គរ​បាលខេត្តបាត់ដំបង​ និងលោកវរ​សេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការងារប្រឆាំងគ្រឿង​ញៀន​ លោកវរសេនីយ៍ទោ​ ប៉ាន​ ចាន់​រិទ្ធ​ នាយការិយាល័យនគរ​បា​ល​នគរបាលប្រឆាំងគ្រឿង​ បាន​ដឹ​ក​នាំកម្លាំងក្នុងការិយា​ល័យ​អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់​ចៅ​ក្រ​ម​ ស៊េីបសួរនិងចៅក្រមជំនុំជម្រះនៃ​សាលាដំបូងខេត្តបា​ត់ដំ​បងក្នុងនោះដីកាលេខ៤២៩​ត.ព្រ​ ចុះថ្ងៃទី​១ខែវិច្ឆិ​កាឆ្នាំ២០២៣​ របស់លោកចាប​ តុលា​ ចៅក្រមស៊េីបសួរ​ និងលេខ​៦​១​៩​ត.ព្រ​ ចុះថ្ងៃទី២៤ខែ​ សីហា​ ឆ្នាំ​២​០២៣​ របស់ចៅក្រមជំនុំជម្រះលោក​ សុខ​ហេង​ ចៅក្រមសជំនុំជម្រះដោយបានចាប់ខ្លួនជនត្រូវចោទឈ្មោះ​ ជ​ គឹមលាង​ ហៅ​ តុកកែ​ ភេ​ទប្រុស​ អាយុ​ ២៧​ ឆ្នាំ​ មានទីលំ​នៅ​ភូមិ-ឃុំ-ស្រុកថ្មគោល ខេត្តបាត់ដំបង ជាប់ចោទពីបទ ជួញដូរដោ​យ​ ខុសច្បាប់នូវសារធាតុញៀ​ន​ប្រព្រឹត្តិនៅភូមិអង់ជេីង​ ឃុំតាម៉ឺន​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​ កាលពីថ្ងៃទី២៨ខែសីហាឆ្នាំ២០២៣និងចាប់ខ្លួនឈ្មោះ​សុខ​ ជយ​ ភេទប្រុ​សអាយុ២​៧ឆ្នាំរបស់នៅភូមិព្រៃដាច់​ ឃុំអូរតាគី​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​ ប្រព្រឹត្តិបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ នៅភូមិអណ្តូង​ចេញ​ សង្កាត់អូរចារ​ ក្រុងបាត់​ដំ​ប​ង​ កាលពីថ្ងៃទី២៣ខែ​វិច្ឆិកា​ ឆ្នាំ២​០២​២។ 

បច្ចុប្បន្ន​សមត្ថកិច្ចបានរៀបចំបញ្ជូន​ ជនត្រូវចោទនិងពិរុទ្ធជនទាំងពីរនាក់ទៅកាន់សាលាដំបូង​ ខេត្តបាត់ដំបង​ អនុវត្តតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖