ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី០៧ មករា ចំនួន ២៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៧៥ នាក់ (ស្រី ០៨នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៧៥នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ៨នាក់(ស្រី ១នាក់)

+ដឹកជញ្ជូន រក្សាទុក ១៦ករណី ឃាត់ ៣៤នាក់(ស្រី ៣នាក់)

+ប្រើប្រាស់ ៧ករណី ឃាត់ ៣៣នាក់(ស្រី ៤នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៧ ខែមករា រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ២១,៨៩ក្រាម និង៣៧កញ្ចប់តូច។

-កេតាមីន(Ke) = ១១៦៨,៧៩ក្រាម។

-អុិចស្តាសុី(mdma) = ៣៨,០១ក្រាម។

លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ០៩អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២០ក្រាម។

២ / កណ្តាល៖ រក្សាទុក ៤ករណី ឃាត់ ៥នាក់ ចាប់យកIce ៦កញ្ចប់តូច។

៣ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦កញ្ចប់តូច។

៤ / រាជធានីភ្នំពេញ៖ រក្សាទុក ៤ករណី ឃាត់ ១១នាក់ ស្រី ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៩នាក់ ចាប់យកIce ២,០៨ក្រាម និង១១កញ្ចប់តូច។

៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៦នាក់ ស្រី ២នាក់។

៦ / ព្រះសីហនុ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,១៩ក្រាម។

៧ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ស្រី ២នាក់ ចាប់យកIce ៥,៧៩ក្រាម, Ke ១១៦៨,៧៩ក្រាម និងMDMA ៣៨,០១ក្រាម។

៨ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៥១ក្រាម។

៩ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៤កញ្ចប់តូច។

PM : ១អង្គភាព

១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ៩,១២ក្រាម៕

ដោយ ៖ សហការី


ចែករំលែក៖