ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញយានយន្តល្មើសចំនួន ៣៦៥គ្រឿង ត្រូវបានផាកពិន័យ នៅទូទាំងប្រទេសនាថ្ងៃទី០៨​ មករា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ បា​នបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​សមត្ថកិច្ច​ បានរកឃើញយានយន្តល្មើសចំនួន ៣៦៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ 

ប្រភពដដែលបន្តថា​ ចំនួនគោលដៅសរុប ៥៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៦៦គ្រឿង, រថយន្តធំ ០០គ្រឿង, រថយន្តតូច ៨៩គ្រឿង និងម៉ូតូ ៣៧៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៦៥គ្រឿង  រថយន្តធំ ០០គ្រឿង រថយន្តតូច ៦៦គ្រឿង និងម៉ូតូចំនួន ២៩៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៨ថ្ងៃ ពីថ្ងៃទី១-០៨ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៥,១៥៦គ្រឿង រថយន្តធំ ៧៤គ្រឿង រថយន្តតូច ៩០៦គ្រឿង ម៉ូតូ ៤,១៧៦គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,៤៩២គ្រឿង, រថយន្តធំ ២៥គ្រឿង, រថយន្តតូច ៤៦០គ្រឿង និងម៉ូតូ ៣,០០៧គ្រឿង (៣,០០៧ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ៖ អរុណរះ


ចែករំលែក៖