ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៤នេះ បានកើតឡើងចំនួន ០៧លើក បណ្តាលឱ្យមនុស្សស្លាប់ ០៣នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។
ជាក់ស្ដែងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកើតឡើងចំនួន ០៧លើក (យប់ ០៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០នាក់), រងរបួសសរុប ១០នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ០៥នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០៥នាក់ (ស្រី ០២នាក់) និងមិនពាក់មួកសុវត្ថិភាព ០៦នាក់ (យប់ ០១នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០១នាក់) និងស្រវឹង ០១លើក (ស្លាប់ ០នាក់)។
សូមជម្រាបជូនថា តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល ០៨ថ្ងៃ ពីថ្ងៃទី១-០៨ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៥,១៥៦គ្រឿង រថយន្តធំ ៧៤គ្រឿង រថយន្តតូច ៩០៦គ្រឿង ម៉ូតូ ៤,១៧៦គ្រឿង ។
ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,៤៩២គ្រឿង, រថយន្តធំ ២៥គ្រឿង, រថយន្តតូច ៤៦០គ្រឿង និងម៉ូតូ ៣,០០៧គ្រឿង (៣,០០៧ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស៕
ដោយ ៖ អរុណរះ