ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកមោងឫស្សី​ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីរំលោភសេពសន្ថវៈ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ កម្លាំងនគរបាលស្រុកមោងឫស្សី​ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីរំលោភសេពសន្ថវៈ​ ក្រោយ​រត់​គេច​ខ្លួន​បាត់​ស្រមោល​ អស់មួយរយៈ។ 

ប្រភពដដែលបន្តថា​ ការឃាត់ខ្លួននេះ​ បានធ្វេីឡេីង​នៅថ្ងៃទី៨ខែ មករា ឆ្នាំ២០២៤វេលា​ម៉ោង ១៥និង ៤៥នាទីរសៀល ស្ថិតនៅ ចំណុចក្រុមទី៣ ភូមិរលួស ឃុំមោ​ង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សា​ត​ គឹ​ម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនី​យ៍​ឯក​ ស​ គឹម​ឡុង​ អធិការនគរ​បា​ល​ ស្រុកមោងឫស្សី​ បានដឹកនាំកម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកនិងកម្លាំងប៉ុស្តិ៍នគរ​បា​លរដ្ឋបាលមោង ​អនុវត្តដីកាបង្គាប់​ ឱ្យចាប់ខ្លួនលេខ ៩៧០ តព្រ ចុះថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២៣របស់លោក គា​  សីហា ចៅក្រមស៊េីបសួរនៃ​សាលាដំបូងខេត្តបាត់ដំបងដែលក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់ខ្លួនជនត្រូវចោទបានចំនួន ០១នាក់ឈ្មោះ ឈឿប​ ណាន​ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិរលួស ឃុំមោង​ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ពពីបទរំលោភសេពសន្ថវ:ដោយមានស្ថានទម្ងន់ទោស​ទាក់ទងនឹងជនរងគ្រោះ​ ប្រព្រឹត្តនៅ​ ចំណុចក្រុមទី២​ ភូមិរលួស  ឃុំមោង​  ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលអំឡុង ឆ្នាំ២០១៨។

បច្ចុប្បន្នជនត្រូវចោទបានរៀបចំបញ្ជូន មកការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖