ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងយ៉ាងដូច្នេះថា ៖ ខ្ញុំកំពុងធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញបន្ទាប់ពីបានផលិតកែវភ្នែកសិប្បនិមិត្តចំនួន ៥គ្រាប់ សម្រាប់ប្រើរយៈពេល ១០ឆ្នាំ ខាងមុខទៀត។
សូមអរគុណរដ្ឋាភិបាល និងគ្រូពេទ្យជប៉ុន ដែលបានផ្តល់កែវភ្នែកនិងការពិនិត្យព្យាបាលរយៈពេលកន្លងមកក៍ដូចជាពេលនេះ។
សូមអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី ហ្វីមីអូ គីសុីដា ដែលបានទទួលជួបសន្ទនាជាមួយខ្ញុំកាលពីថ្ងៃម្សឹលមុិញ ដើម្បីពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា.ជប៉ុនឱ្យកាន់តែរឹងមាំថែមទៀត៕
ដោយ៖ សូរិយា