ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បារាំងបានផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងទំនាក់ទំនងនយោបាយនិងសេដ្ឋកិច្ច ជាមួយកម្ពុជា

ចែករំលែក៖

ទីក្រុងប៉ារីស ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ តាមរយៈការអញ្ជើញរបស់ប្រធានាធិបតីបារាំង បានឆ្លុះបញ្ចាំងឱ្យឃើញថា បារាំង បានផ្តល់តម្លៃ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត ទំនាក់ទំនងនយោបាយនិងសេដ្ឋកិច្ច រវាងកម្ពុជា និងបារាំង ដែលនេះគឺជាមោទនភាពរបស់យើង ហើយយើងក៏ផ្តល់ការឆ្លើយតបដោយស្មើភាពគ្នាផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-បារាំង ដែលមានជាយូរមកហើយ ហើយក៏ជាទំនាក់ទំនងជាប្រវត្តិសាស្រ្តដែលយើងត្រូវបន្តពូនជ្រុំផងដែរ។ 

សូមបញ្ជាក់ថា ៖ មើលរូបភាពវីដេអូ ឃើញថា ចំណាប់អារម្មណ៍បងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប រង់ចាំទទួលវត្តមានសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រីបណ្ឌិត នៅលើទឹកដីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅថ្ងៃអាទិត្យ ៤ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ មានចំនួនច្រើន នឹងអ្នកខ្លះធ្វើដំណើរមកពីឆ្ងាយ បើកឡានរាប់ម៉ោងទៀតផង ៕ 

ដោយ ៖ សិលា


ចែករំលែក៖