ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកឯកភ្នំសហការជាមួយកម្លាំងចម្រុះនិងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំចុះបង្រ្កាប បទល្មើស នេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកឯកភ្នំ កាលពីថ្ងៃទី១៣និងទី១៤ ខែ មករា ឆ្នាំ២០២៤ កម្លាំងចម្រុះចុះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនិងលោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចលោកវរសេនីយឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាន កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងយោធភូមិភាគ៥កម្លាំងសឹករងខេត្តកម្លាំងស៊ើបការមណ្ឌល៥ សមត្ថកិច្ចបរិស្ថាន សមត្ថកិច្ចជលផលនិងកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកឯក ភ្នំដឹកនាំដោយលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រអូរពាក់កន្ទេល-អន្លង់ បី-ព្រែកដា-និងអន្លង់តាឆន(អតីតឡូត៍នេសាទលេខ២) ក្នុងតំបន់រ៉ាមសារព្រែកទាល់ឃុំកោះជីវាំង ស្រុក ឯកភ្នំ ខេត្តបាត់ដំបងទទួលបានលទ្ធផលដូចខាងក្រោម៖ 

១-កាប់បំផ្លាញ និងដុតចោល៖ 

⁃សាច់ម៉ងប្រវែង  ១៤,៣៥០ម៉ែត្រ

⁃ឡុកចំនួន ៤៥ឡុក 

-បង្គោលឈើចំនួន ៨០០ដើម

⁃លែងត្រីចម្រុះប្រមាណ៣០៥គីឡូក្រាម 

២-ឃាត់ខ្លួនមនុស្សចំនួន០៤នាក់(ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់)ប្រគល់ជូនផ្នែករដ្ឋបាលជលផលចាត់ការបន្តតាមនីតិវិធីច្បាប់ ។

លោកអភិបាលស្រុកឯកភ្នំ-បានធ្វើកិច្ចសន្យាលើអ្នកដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចំនួន៣២នាក់ដោយក្នុងនោះ ពួកគាត់បានប្រគល់អាំងវិចទ័រឆក់ត្រីក្នុងមួយនាក់ ០១គ្រឿងផងដែរ។

ចំពោះវត្ថុតាងត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង៕

ដោយ៖ ស សារ៉េត


ចែករំលែក៖