ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសបានបញ្ជូនទាហាន២០.០០០នាក់ទៅចូលរួមក្នុងការដាក់ពង្រាយយោធាដ៏ធំរបស់អូតង់

ចែករំលែក៖

ក្រសួងការពារជាតិរបស់សភាអង់គ្លេសបានប្រកាសថា អង់គ្លេសនឹងបញ្ជូនទាហាន 20.000 នាក់ទៅបំពេញកាតព្វកិច្ចនៅទូទាំងទ្វីបអឺរ៉ុបនៅក្នុងសមយុទ្ធដ៏ធំមួយរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅឆមាសទីមួយនៃឆ្នាំនេះរួមជាមួយនឹងនាវា និងយន្តហោះចម្បាំង ។
តាមគម្រោង ទាហានអង់គ្លេសចំនួន ១៦.០០០ នាក់ នឹងត្រូវបំពេញកាតព្វកិច្ចនៅអឺរ៉ុបខាងកើតចាប់ពីខែកុម្ភៈដល់ខែមិថុនា។ ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ យន្តហោះវាយប្រហារ F35B Lightning និងយន្តហោះស៊ើបការណ៍ក៏នឹងត្រូវដាក់ពង្រាយផងដែរ។
កម្មវិធីលំហាត់សមយុទ្ធ NATO Resolute Defender ឆ្នាំនេះធ្វើឡើងក្នុងខួបលើកទី 75 នៃការបង្កើតសម្ព័ន្ធភាព។ រដ្ឋមន្ត្រីការពារជាតិលោក Grant Shapps បាននិយាយថា “ថ្ងៃនេះខ្ញុំអាចប្រកាសថា ចក្រភពអង់គ្លេសនឹងបញ្ជូនទាហានប្រហែល 20.000 នាក់ទៅចូលរួមក្នុងការដាក់ពង្រាយដ៏ធំបំផុតមួយរបស់ណាតូចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់” ។
អង្គការណាតូបានបង្កើនចំនួនកងទ័ពត្រៀមខ្លួនប្រយុទ្ធ បន្ទាប់ពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងកាលពីដើមឆ្នាំមុន ហើយបានបន្តគាំទ្រទីក្រុងគៀវទាំងផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌។
លោក Shapps បាននិយាយអំពីសមយុទ្ធនេះថា “កងកម្លាំងរបស់យើងនឹងចូលរួមជាមួយកងកម្លាំងដៃគូមកពីប្រទេសណាតូ បូករួមទាំងប្រទេសស៊ុយអែត ដោយផ្តល់នូវការធានាឡើងវិញដ៏សំខាន់ប្រឆាំងនឹងការគំរាមកំហែងរបស់រុស្ស៊ី” ។
កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានប្រកាសថា ទីក្រុងឡុងដ៍នឹងបង្កើនការគាំទ្រសម្រាប់អ៊ុយក្រែនក្នុងឆ្នាំសារពើពន្ធបន្ទាប់ដល់ 2.5 ពាន់លានផោន (3.19 ពាន់លានដុល្លារ) កើនឡើង 200 លានផោនបើធៀបនឹងពីរឆ្នាំមុន៕ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖