ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្លិប Hertha Berlin លោក Bernstein ទទួលមរណភាពក្នុងវ័យត្រឹម៤៣ឆ្នាំ

ចែករំលែក៖

ប្រធានក្លិHertha Berlin នៅលីកទី២អាល្លឺម៉ង់លោក Kay Bernstein ដែលជាអតីតអ្នកគាំទ្រដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានឡើងកាន់តំណែងជាប្រធានក្លិបក្នុងឆ្នាំ២០២២បានទទួលមរណភាពក្នុងអាយុ៤៣ឆ្នាំ។ នេះបើយោងតាមក្លិបបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ។

លោក Bernstein គឺជាអ្នកគាំទ្រជ្រុលនិយមយូរមកហើយ ហើយការឈ្នះការបោះឆ្នោតប្រធានក្លិបរបស់គាត់ ដែលជាលើកទីមួយសម្រាប់ក្លិBundesliga 2 ត្រូវបានសាទរនៅទូទាំងប្រទេសអាល្លឺម៉ង់ថា ជាជ័យជម្នះសម្រាប់អ្នកគាំទ្រប្រឆាំងនឹងការធ្វើពាណិជ្ជកម្មនៃកីឡានេះ។

ក្លិបបានប្រកាសថា “Hertha BSC កំពុងកាន់ទុក្ខចំពោះការស្លាប់របស់លោកKay Bernstein ។ ក្លិបបានទទួលព័ត៌មានដ៏គួរឱ្យភ័យខ្លាចកាលពីថ្ងៃអង្គារថាប្រធានលោក Kay Bernstein បានទទួលមរណភាពដោយមិនបានរំពឹងទុកក្នុងអាយុ៤៣ឆ្នាំ”។

សេចក្តីថ្លែងការណ៍របស់ក្លិបបានបន្ថែមថា ក្លិបទាំងមូល ស្ថាប័នគ្រប់គ្រង និងបុគ្គលិកទាំងអស់មានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំងចំពោះដំណឹងនេះ។ គ្រួសារ Hertha ទាំងមូលកំពុងកាន់ទុក្ខចំពោះការស្លាប់របស់លោក Kay ហើយកំពុងគិតពីក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់”។

ក្រុម Hertha ដែលត្រូវបានកាត់ចេញពីលីកកំពូល Bundesliga កាលពីរដូវកាលមុន ស្ថិតក្នុងចំណាត់ថ្នាក់លេខក្នុងតារាងចំណាត់ថ្នាក់ក្នុងលីកលំដាប់ទីពីរ Bundesliga 2

ដោយ៖ ភារៈ(រូបភាព ៖ Reuter/CNA)


ចែករំលែក៖