ក្នុងរយៈពេលជាងបីខែចាប់តាំងពីជម្លោះរវាងអុីស្រាអែល នឹងក្រុមហាម៉ាស់បានផ្ទុះឡើង រូបភាពនៃបំណែកផ្លែឪឡឹកបានលេចឡើងនៅលើប៉េងប៉ោង អាវយឺត បដា និងការបង្ហោះនៅលើបណ្តាញសង្គមពិភពលោកប្រឆាំងនឹងសង្រ្គាម។
ពណ៌នៃផ្លែឪឡឹកមួយដុំ – រួមទាំងសាច់ក្រហម ស្បែកស បៃតង និងគ្រាប់ខ្មៅ – គឺស្រដៀងទៅនឹងពណ៌នៃទង់ជាតិប៉ាឡេស្ទីន។ នៅទូទាំងពិភពលោក ផ្លែឈើនេះបានក្លាយជានិមិត្តរូបនៃសាមគ្គីភាពសម្រាប់ប៉ាឡេស្ទីន ដោយប្រមូលផ្តុំសកម្មជនដែលមិនប្រើភាសាឬវប្បធម៌ដូចគ្នា ប៉ុន្តែចែករំលែកក្តីបារម្ភរួម។
ផ្ទៃខាងក្រោយប្រវត្តិសាស្ត្រ
បន្ទាប់ពីសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ 1967 រដ្ឋាភិបាលអុីស្រាអែលបានហាមប្រាមទង់ជាតិប៉ាឡេស្ទីនមិនឱ្យបង្ហាញនៅក្នុងហ្គាហ្សា និងតំបន់ West Bank ។ នៅក្នុងទីក្រុង Ramallah ក្នុងឆ្នាំ 1980 កងទ័ពបានបិទវិចិត្រសាលមួយដែលគ្រប់គ្រងដោយវិចិត្រករបីនាក់ ដោយសារតែពួកគេបង្ហាញសិល្បៈនយោបាយជាពណ៌នៃទង់ជាតិប៉ាឡេស្ទីន – ក្រហម បៃតង ខ្មៅ និងស។
សិល្បករទាំងបីនាក់នោះត្រូវបានមន្ត្រីអុីស្រាអែលកោះហៅមកវិញ។ យោងតាមអ្នករៀបចំការតាំងពិព័រណ៍ Sliman Mansour នៅពេលនោះ ភាគីអុីស្រាអែលបានស្នើសុំថា៖ «គ្មានការតាំងពិព័រណ៍ណាមួយអាចធ្វើឡើងដោយគ្មានការអនុញ្ញាតពីកងទ័ពឡើយ។ ទីពីរ កុំគូររូបដែលទាក់ទងនឹងពណ៌ទង់ជាតិប៉ាឡេស្ទីន»។ មន្ត្រីអុីស្រាអែលបានលើកឡើងអំពីផ្លែឪឡឹកជាឧទាហរណ៍នៃសិល្បៈដែលបំពានច្បាប់យោធា។
ដើម្បីតវ៉ានឹងបទប្បញ្ញត្តិដ៏អាក្រក់របស់កងទ័ពអុីស្រាអែល ប្រជាជនបានចាប់ផ្តើមតវ៉ាផ្លែឈើនេះនៅទីសាធារណៈ។
អ្នកនិពន្ធ Mahdi Sabbagh កើតនៅទីក្រុងយេរូសាឡឹម ធ្លាប់បានសរសេរថា “មានរឿងរបស់យុវជនដើរតាមដងផ្លូវកាន់ផ្លែឪឡឹក ហើយប្រឈមមុខនឹងហានិភ័យនៃការចាប់ខ្លួនដោយទាហានអុីស្រាអែល។
ពេលឃើញផ្លែឪឡឹក អ្វីដែលខ្ញុំគិតគឺស្មារតីមិនចេះអត់ធ្មត់របស់ប្រជាជនយើង»៕ ដោយ៖ ធីរីណា
រូបថត៖ AFP