ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​មនុស្ស​ ១៤នាក់ស្លាប់ និងរបួសធ្ងន់ស្រាល​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៧  ខែមករា ឆ្នាំ​២០២៤នេះ​ បានកើតឡើងចំនួន ០៧លើក បណ្តាលឱ្យមនុស្សស្លាប់ ០១នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ 

ជាក់ស្ដែង​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ បានគូសបញ្ជាក់ថា​ បានកើតឡើងចំនួន ០៧លើក (យប់ ០៣លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០១នាក់ (ស្រី ០នាក់), រងរបួសសរុប ១៣នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០២នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ៤នាក់ (យប់ ០១នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ១នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០នាក់) និងមិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០នាក់) ៕

ដោយ៖ តារា


ចែករំលែក៖