ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពជាកម្លាំងសំខាន់ ដែលអាចបង្កជាសង្គ្រាម ហើយកងទ័ពក៏អាចបញ្ចប់សង្គ្រាម នាំមកនូវសុខសន្តិភាព

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង​ថា​ កងទ័ពជាកម្លាំងសំខាន់ ដែលអាចបង្កជាសង្គ្រាម ហើយកងទ័ពក៏អាចបញ្ចប់សង្គ្រាម នាំមកនូវសុខសន្តិភាព។ ការថ្លែងបែបនេះ​របស់​សម្ដេច​ធិបតី​ នាឱកាស​អញ្ជើញជាអធិបតីភាពក្នុងពិធីរំលឹកខួបលើកទី២៥ថ្ងៃបង្កើតកងទ័ពជើងគោកនៃកងយោថពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ 

-សម្ដេចធិបតី​ ថ្លែងបញ្ជាក់ថា រយៈ​ពេល​ ៤៥ឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញច្បាស់ថា កម្ពុជាកំពុងឈានទៅមុខឥតឈប់ឈរ និងត្រឹមត្រូវ។

-សម្ដេចធិបតី​ បានថ្លែង​បន្តថា​ ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នាឆ្នាំ១៩៩៩ គឺជាកត្តាដ៏សំខាន់ ដែលកងទ័ពជើងគោក បានចូលរួមប្រតិបត្តិការយ៉ាងសកម្មក្នុងការប្រមូលផ្គុំកងទ័ពគ្រប់ភាគីទាំងអស់ មកនៅក្រោមបញ្ជាការដ្ឋានកងទ័ពជើងគោកតែមួយ ហើយក៏ដូចជា ចូលរួមក្នុងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ៕

ដោយ៖ ស​ តារា


ចែករំលែក៖