ភ្នំពេញ ៖ សូមប្រុងប្រយ័ត្ន!!! សូមកុំចុចតំណរភ្ជាប់ក្លែងក្លាយ(Phishing Link) នេះគឺជាទម្រង់បោកប្រាស់ ដែលបន្លំខ្លួនជាធនាគារ ABA បញ្ឆោតឲ្យចុចតំណភ្ជាប់ណាមួយហើយលួចយកនូវព័ត៌មានរបស់យើង និងឈានទៅដល់ការគ្រប់គ្រងគណនី ធនាគារ ABA ។ នេះជាការបញ្ជាក់ពី អង្គភាព នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណៈជនប្រើប្រាស់បណ្តាញសង្គមនានា សូមកុំចុចតំណរភ្ជាប់ទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងការកើតឡើងនូវហនិភ័យផ្សេងៗ៕
ដោយ ៖ សិលា