ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)

ចែករំលែក៖

ភ្នំពេញ​៖​ ថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និង ដឹកជញ្ជូន​ បានឱ្យដឹងថា៖ គម្រោងសិក្សាផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត ប្រវែងសរុបប្រមាណ ៤២០ គីឡូម៉ែត្រ​។ 

លោកអ្នកនាំពាក្យ​ បានថ្លែងបន្តថា​ ចំណុចចាប់ផ្តើមខាងជើងផ្លូវក្រវាត់ក្រុងទី ៣ រាជធានីភ្នំពេញ និង ចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត(ព្រំដែនកម្ពុជា-ថៃ) ឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៣ គីឡូម៉ែត្រ​ ,ខេត្តកណ្ដាល ១៨ គីឡូម៉ែត្រ​ ,ខេត្តកំពង់ចាម ៤៣ គីឡូម៉ែត្រ​ ,ខេត្តកំពង់ធំ ១៣១​ គីឡូម៉ែត្រ​ ខេត្តសៀមរាប ១៣០​ គីឡូម៉ែត្រ​ និងខេត្តបន្ទាយមានជ័យ ៩៥​គីឡូម៉ែត្រ​៕ដោយ​៖ស​ តារា

រូបភាពគម្រោង


ចែករំលែក៖