ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានយកឈ្នះក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតក្នុងលទ្ធផល ៤-២ ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Asian Cup បន្ទាប់ពីការប្រកួតវគ្គ១៦ក្រុមចុងក្រោយដ៏រំភើបបានបញ្ចប់ក្នុងលទ្ធផល ១-១ ក្នុងម៉ោងបន្ថែម នៅកីឡដ្ឋាន Education City កាលពីរាត្រីថ្ងៃអង្គារ ទី៣០ មករា។
បន្ទាប់ពីកីឡាករ Cho Gue-sung របស់កូរ៉េខាងត្បូងតាមស្មើក្នុងតង់ទី២នៃម៉ោងបន្ថែមដើម្បីតាមស្មើគ្រាប់បាល់បើកឆាករបស់ Abdullah Radif ។
កីឡាករ Sami Al-Najei និង Abdulrahman Ghareeb ស៊ុតបាល់បាល់ប៉េណាល់ទីមិនចូល បានបញ្ជូនកូរ៉េខាងត្បូងទៅកាន់វគ្គ៨ក្រុមចុងក្រោយដែលពួកគេនឹងត្រូវប្រកួតជាមួយអូស្ត្រាលី។
ក្នុងតង់ទី១ អារ៉ាប៊ីសាអ៊ូឌីតទាត់បាល់ចូលពីរគ្រាប់ពីជ្រុងម្ខាង ខណៈ Son Heung-min របស់កូរ៉េខាងត្បូងតែម្នាក់គត់ដែលស៊ុតចំគោលដៅ ប៉ុន្តែត្រូវបានអ្នកចាំទីជួយសង្គ្រោះបាន។
ទោះបីជាយ៉ាងណាក៏ដោយ អារ៉ាប៊ីសាអ៊ូឌីតបាននាំមុខមុននៅនាទីដំបូងបន្ទាប់ពីការចាប់ផ្តើមក្នុងតង់ទី២ នៅពេលដែលកីឡាករបម្រុង Abdullah Radif បានរកគ្រាប់បាល់នាំមុខ ពីការបញ្ជូនបាល់របស់កីឡាករ Salem Al-Dawsari។
ដោយសារអារ៉ាប៊ីសាអ៊ូឌីតមានមួយជើងក្នុងវគ្គ 1/4 ចុងក្រោយ កូរ៉េខាងត្បូងបានវាយបកទៅលើខ្សែការពារអារ៉ាប៊ីសាអ៊ូឌីតនៅនាទីទី៩០+៩នៃម៉ោងបន្ថែម នៅពេលដែលសម្ពាធរបស់ពួកគេត្រូវបានបញ្ចប់ ហើយ Cho Gue-sung បានតែតបាល់បញ្ចូលទី។
កូរ៉េខាងត្បូងនឹងមានពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះក្នុងការប៉ះគ្នាក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រជាមួយនឹងក្រុមជើងឯកឆ្នាំ២០១៥អូស្ត្រាលី នឹងធ្វើឡើងនៅថ្ងៃសុក្រ។ ចំណែកក្រុមអ៊ូបេគីស្ថានបានយកឈ្នះក្រុមជម្រើសជាតិថៃក្នុងលទ្ធផល២ទល់១ក្នុងការប្រកួតកាលពីយប់មិញដូចគ្នាដែលអ៊ូបេគីស្ថាននឹងត្រូវប៉ះហ្សកដង់ក្នុងវគ្គ៨ក្រុម ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters/CNA)