ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងបិទជាបណ្តោះអាសន្ននូវផ្លូវទស្សនាត្រង់ច្រកចេញ-ចូលរោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិចនៃប្រាសាទ បាយ័នចំនួន០២ទីតាំង ដើម្បីអនុញ្ញាតឱ្យក្រុមការងារបច្ចេកទេសអាជ្ញាធរជាតិអប្សរាជួសជុលកម្រាលស្រុត និង រៀបចំប្រព័ន្ធបង្ហូរទឹកG5 នៅប្រាសាទបាយ័ន ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់គម្រោងត្រូវបាន ជួសជុលរួចរាល់ជាស្ថាពរ។ ក្នុងអំឡុងពេលនៃដំណើរការជួសជុលនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណ ជនអាចចេញ-ចូលទស្សនាប្រាសាទបាយ័ន តាមទិសដៅទស្សនាថ្មី ដូចមានផែនទីជូនភ្ជាប់មកជាមួយ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា