ព័ត៌មានទាន់ហេតុការណ៍៖

សារធាតុគីមីបូរ៉ាក់ (Borax) ដែលគេសម្រាប់ដាក់​សាកសព មិនឱ្យស្អុយ ត្រូវបានឈ្មួញទុច្ចរិតយកមកដាក់​លើពពុះសណ្តែក​ដាក់លក់លើទីផ្សារ ត្រូវបានមន្ត្រីជំនាញ ក.ប.ប. រកឃើញ

ចែករំលែក៖

ភ្នំពេញ ៖ ការរកសុីត្រូវមានភាពស្មោះត្រង់ អ្នកជាមនុស្សក្នុងសង្គម គួរឱ្យគោរព ស្រឡាញ់ ! បើដើម្បីតែប្រាក់ អ្នកក្បត់ឧត្តមគតិខ្លួនឯង នោះបាត់បង់សេចក្តីថ្លៃថ្នូរ សាងអំពើបាប នឹងបំផ្លាញដល់អ្នកដទៃ ។

សូមបញ្ជាក់ថា ៖ ព្រោះតែលុយស្អីក៏ហ៊ានធ្វើដែរ…សារធាតុគីមីបូរ៉ាក់ (Borax) ដែលគេសម្រាប់ដាក់​សាកសព មិនឱ្យស្អុយ ត្រូវបានឈ្មួញទុច្ចរិតយកមកដាក់​លើពពុះសណ្តែក​ដាក់លក់លើទីផ្សារ ត្រូវបានមន្ត្រីជំនាញ ក.ប.ប. រកឃើញ និងទំនិញមួយចំនួនទៀតដែលពុំមានអនុលោមភាព ។

សូមបញ្ជាក់ផងដែរថា ៖ មន្ត្រីជំនាញ ក.ប.ប. កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ​២០២៤ បានតាមចុះតាមបណ្តាខេត្តនានាមាន ត្បូងឃ្មុំ កំពង់ស្ពឺ ព្រះសីហនុ និងរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យផលិតផលទំនិញនៅតាមផ្ទះលក់ទំនិញ មួយចំនួន  និងតាមទីផ្សារនានា ដោយបានធ្វើតេស្តបឋមលើទំនិញហូប​ចុកយ៉ាងហ្មត់ច៉ត់លើទំនិញចម្រុះគ្រប់ប្រភេទ ។

ជាលទ្ធផល តាមរយៈការធ្វើតេស្តបឋម មន្ត្រីជំនាញបានរកឃើញ ពពុះសណ្តែក ផ្ទុកសារធាតុគីមីបូរ៉ាក់ (Borax) ចំនួន៩គីឡូក្រាម ទំនិញចម្រុះរួមមាន គ្រាប់ពូជចម្រុះ ឡេ យិនសិន ហួសអាយុកាលប្រើប្រាស់ និងពុំអនុ​លោម​តាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ចំនួន ៣២.៤៥គីឡូក្រាម និងទំនិញរំលោភបំពានសិទ្ធិផ្តាច់មុខចំនួន ២០៨.២២គីឡូគ្រាម ។ ទំនិញដែលពុំមានមិនអនុលោមភាព ត្រូវបានមន្ត្រីជំនាញដកហូត យកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីបន្តនីតិវិធី ។

ក្នុងសកម្មភាពនេះដែរ មន្រ្តីយើងបានពន្យល់ណែនាំឱ្យអាជីវករត្រូវយកចិត្តទុកដាក់ថែទាំទំនិញ និងតាំងលក់ផលិតផលដែលមានអនុលោមភាព​ស្របតាមច្បាប់ជាធរមាន៕

ដោយ ៖ សិលា


ចែករំលែក៖