ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុនឯកជនដែល មានបំណងចង់ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ ការផ្តល់សេវាទីប្រឹក្សា បច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបើក មន្ទីរពិសោធន៍វិស័យផ្លូវថ្នល់ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់នៅក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបំពេញតាមលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម ដែលកំណត់ដោយក្រសួង សាធារណការ និងដឹកជញ្ជូន។
ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏សូមក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុនមួយចំនួនដែល កំពុងប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មិនបានចុះបញ្ជីអាជ្ញាបណ្ណផ្លូវថ្នល់ សូមរួសរាន់មក ដាក់ពាក្យស្នើសុំនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ដោយឡែកក្រុមហ៊ុនមួយចំនួនទៀតដែលបានផុត រយៈពេលសុពលភាពអាជ្ញាបណ្ណផ្លូវថ្នល់ ត្រូវមកដាក់ពាក្យស្នើសុំបន្តសុពលភាពឱ្យបានទាន់ពេលវេលា ដោយ ភ្ជាប់មកជាមួយនូវអាជ្ញាបណ្ណផ្លូវថ្នល់ដែលកំពុងប្រើប្រាស់ និងរបាយការណ៍សកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន ដើម្បីមានសិទ្ធិស្របច្បាប់ក្នុងការប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ។
បុគ្គលដែលប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ ការផ្តល់សេវាទីប្រឹក្សា បច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបើក មន្ទីរពិសោធន៍វិស័យផ្លូវថ្នល់ដោយគ្មានអាជ្ញាបណ្ណផ្លូវថ្នល់ ត្រូវទទួលពិន័យអន្តរការណ៍ស្របតាមបទប្បញ្ញត្តិ នៃ ច្បាប់ស្តីពីផ្លូវថ្នល់ ៕
ដោយ ៖ សិលា