ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញយានយន្តល្មើសចំនួន ៤១៥គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ទូទាំងប្រទេស​ រកឃើញយានយន្តល្មើសចំនួន ៤១៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។ 

នាយកដ្ឋាននគរបាលចរាចរណ៍​ បានបញ្ជាក់ថា​ ចំនួនគោលដៅសរុប ៧៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៣៧គ្រឿង, រថយន្តធំ ០៤គ្រឿង, រថយន្តតូច ១៤០គ្រឿង និងម៉ូតូ ២៩៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤១៥គ្រឿង  រថយន្តធំ ០៤គ្រឿង រថយន្តតូច ១៤០គ្រឿង និងម៉ូតូចំនួន ២៧១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០២ថ្ងៃ ពីថ្ងៃទី១-០២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១,១០២គ្រឿង រថយន្តធំ ០៥គ្រឿង រថយន្តតូច ២៦៨គ្រឿង ម៉ូតូ ៨២៩គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨០៣គ្រឿង, រថយន្តធំ ០៥គ្រឿង, រថយន្តតូច ២១៤គ្រឿង និងម៉ូតូ ៥៨៤គ្រឿង (៥៨៤ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖ តារា


ចែករំលែក៖