ភ្នំពេញ ៖ តាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០២៤នេះ បានចេញសេចក្តីណែនាំមួយដោយហាមឃាត់ដាច់ខាតការតម្រូវឱ្យប្រមូលថវិកាពីសិស្ស មាតាបិតា អ្នកអាណាព្យាបាលខុសពីគោលការណ៍ណែនាំដើម្បីបង់ថ្លៃទឹកភ្លើងរបស់សាលារៀន។
នៅក្នុងសេចក្តីណែនាំនេះក្រសួងអប់បានធ្វើការបំភ្លឺពីករណីកៀរគរថវិកាសប្បុរសជនដើម្បីគាំទ្របន្ថែមដល់ដំណើរការសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ។
ក្រសួងអប់រំ បានលើកឡើងថា” ថ្មីៗនេះមានការលើកឡើងរបស់សារព័ត៌មានមួយចំនួន ជុំវិញករណីការស្នើឱ្យមាតាបិតា អ្នកអាណាព្យាបាលសិស្សចូលរួមថវិកាសម្រាប់គាំទ្របន្ថែមលើដំណើរការសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ ដូចជាការចូលរួមបង់ថ្លៃទឹក ភ្លើង សំរាម ក្នុងមួយឆ្នាំសិក្សាប្រមាណពី ១ម៉ឺន ទៅ ៣ម៉ឺនរៀល”។
ជាមួយការបញ្ជាក់ខាងលើនេះក្រសួងអប់រំក៏បានចេញសេចក្តីបំភ្លឺចំនួន៧ចំណុចដល់សាធារណៈជនផងដែរ៕
ដោយ ៖ ភារ៉ា ដង្កោ