ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទពីខណ្ឌដង្កោមកជាប់ខ្នោះនៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់ខណៈកំពុងជិះម៉ូតូបានសម្រេចនៅចំណុចបុរីពិភពថ្មីចំការដូងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤​ ហេីយព្យាយាមគេចខ្លួនតែត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបាន២នាក់មកវិញ។ 

ជនសង្ស័យដែលឃាត់បានចំនួន០២នាក់​ ទី០១​ ឈ្មោះ​ សីហា​ ភេទប្រុសអាយុ ១៧​ ឆ្នាំមុខរបរ សិស្ស មានទីលំនៅបន្ទប់ជួល ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទី ២ ឈ្មោះ វី ចំរ៉ុង​ ភេទប្រុស​ អាយុ១៧ឆ្នាំ ទីលំនៅ ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​ 

ចំណែកជនសង្ស័យដែលគេចខ្លួនឈ្មោះ ចំរ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រីឯជនរងគ្រោះ ឈ្មោះ ឈុន វណ្ណា ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សំភារៈបាត់បង់ ទូរស័ព្ទ០១គ្រឿង ម៉ាកIPHON 12 Promax

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា​ នៅមុនកើតហេតុជនសង្ស័យទាំងបីនាក់បានជួបជុំគ្នានៅភូមិចំការឪឡឹកពីសង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ បន្ទាប់មកជនទាំង០៣នាក់ បាននាំគ្នាជិះម៉ូតូចំនួន០២គ្រឿង ដើម្បីធ្វើសកម្មភាពឆក់តាមដងផ្លូវ លុះមកដល់ចំណុចបុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ បានជួបជនរងគ្រោះកំពុងជិះម៉ូតូ ហើយដាក់ទូរស័ព្ទ នៅឃ្លប់ម៉ូតូ ម៉ាកស្កូបពី ពេលនោះជនសង្ស័យឈ្មោះ គ្រៀល សីហា បានធ្វើសកម្មភាព ឆក់យកទូរស័ព្ទ ពីជនរងគ្រោះបានសម្រេច រួចមកក៏ជិះម៉ូតូ មកសាលាបឋមសិក្សាពោធិ៍ចិនតុង ។ 

ក្រោយីទទួលបានព័ត៌មានថាមានករណីជនសង្ស័យឆក់ទូរស័ព្ទដៃពីជនរងគ្រោះនិងមានភិនភាគទៀត​ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យប្រទះឃេីញក៏ធ្វេីការឃាត់ខ្លួនបានតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យ ទាំង០២នាក់ត្រូវបានបញ្ជូនទៅខណ្ឌដង្កោវិញដែលជាម្ចាស់ករណីដេីម្បីចាត់ការបន្ដ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖