ព័ត៌មានទាន់ហេតុការណ៍៖

បាត់មិនឃេីញចេញពីបន្ទប់ជួលសន្តិសុខគាស់ទ្វារចូលមេីលបែរជាឃេីញប្តីប្រពន្ធមួយគូស្លាប់បាត់ទៅហេីយ

ចែករំលែក៖

ភ្នំពេញ៖​ ប្រជាពលរដ្ឋបានប្រទះឃេីញប្តីប្រពន្ធមួយគូស្លាប់ក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៤នេះ​ នៅក្នុងបន្ទប់ជួលលេខB15  ក្នុងបុរីញ៉ូថោន ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ជនរងគ្រោះជាប្តីឈ្មោះទុំ​ ចាន់សុម៉េង​ ភេទប្រុស អាយុ២៧ឆ្នាំ​ ស្នាក់នៅកន្លែងកេីតហេតុ​ ចំណែកប្រពន្ធឈ្មោះ រូង​ ករុណា​ អាយុ១៩ឆ្នាំ​ មុខរបរលក់បាយ​  ស្នាក់នៅកន្លែងកេីតហេតុ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ជនរងគ្រោះទាំង២នាក់មិនបានចេញពីបន្ទប់ជួលតាំងពីថ្ងៃទី១២​ ខែកុម្ភៈមកម្ល៉េះ​ លុះមកដល់ថ្ងៃកេីតហេតុទេីបអ្នកជិតខាងរាយការណ៍ទៅសន្តិសុខ​ គាស់បន្ទប់ចូលមេីលស្រាប់តែឃេីញប្រពន្ធស្លាប់នៅលេីឥដ្ឋការ៉ូ ចំណែកប្តីចងកសម្លាប់ខ្លួន។ 

ក្រោយពីបង្កការភ្ញាក់ផ្អេីលក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែង។ 

ជំហានដំបូងសង្ស័យថា​ ករណីប្តីសម្លាប់ប្រពន្ធរួចចងកសម្លាប់ខ្លួនឯងតាមក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖