ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម៖ មុននេះបន្តិច ! មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅម្ដុំផ្លូវរថភ្លើង សង្កាត់ទួលសង្កែយ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ ៖ មុននេះបន្តិច ! នាវេលាម៉ោង ១៣:០០នាទី រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ សមត្ថកិច្ច អាជ្ញាធរ កំពុងនាំគ្នាជួយអន្តរាគមន៍ពន្លត់ ស្របពេលដែលផ្ទៃមេឃកំពុងតែមានកម្តៅខ្លាំង ងាយនឹងឆេះរាលដាល ។

គេពុំទាន់ដឹងថា អគ្គិភ័យនេះបានបង្កមកពីអ្វីឱ្យពិតប្រាកដនៅឡើយទេ ខណៈសមត្ថកិច្ច អាជ្ញាធរ កំពុងជួយអន្តរាគមន៍ពន្លត់ និងជួយប្រជាពលរដ្ឋជាជនរងគ្រោះ ។ ចំពោះព័ត៌មានលម្អិត អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នឹងបន្តផ្សព្វផ្សាយលម្អិតនៅពេលក្រោយ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖