ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុកឆ្លូង៖ មានគណនីហ្វេសប៊ុកផេកឈ្មោះ Namm បានបង្ហោះសារវីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារថា ” អាជ្ញាធរនៃកម្ពុជា និងប្រជានុរាស្ត្រនៃខ្មែរស្រុកឆ្លូង ខេត្តក្រចេះ” គឺជាវីដេអូចាស់នៅក្នុងអំឡុងឆ្នាំ២០១៥

ចែករំលែក៖

ខេត្តក្រចេះ ៖ មានគណនីហ្វេសប៊ុកផេកឈ្មោះ Namm បានបង្ហោះសារវីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលមានខ្លឹមសារថា ” អាជ្ញាធរនៃកម្ពុជា និងប្រជានុរាស្ត្រនៃខ្មែរស្រុកឆ្លូង ខេត្តក្រចេះ” គឺជាវីដេអូចាស់នៅក្នុងអំឡុងឆ្នាំ២០១៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

រដ្ឋបាលស្រុកឆ្លូង បានបញ្ជាក់ថា : ថ្មីៗនេះ មានគណនីហ្វេសប៊ុកផេកឈ្មោះ Namm បានបង្ហោះសារវីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុ ដែលមានខ្លឹមសារថា ” អាជ្ញាធរនៃកម្ពុជា និងប្រជានុរាស្ត្រនៃខ្មែរស្រុកឆ្លូង ខេត្តក្រចេះ” ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលស្រុកឆ្លូង សូមជម្រាបជូនសាធារណជន ជ្រាបថា សារវីដេអូ ដែលបានបង្ហោះនេះ គឺជាវីដេអូចាស់នៅក្នុងអំឡុងឆ្នាំ២០១៥ ពាក់ព័ន្ធនឹងសំណុំរឿងវិវាទដីធ្លីដីសម្បទានសង្គម កិច្ច ៩៩៨គ្រួសារ ស្ថិតនៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ដែលអាជ្ញាធរខេត្ត និងស្រុកបានដោះស្រាយបញ្ចប់រួចរាល់ជា ស្ថាពរតាំងពីឆ្នាំ ២០២០មក។ រដ្ឋបាលស្រុកឆ្លូង សូមបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល កម្ពុជា តាមរយៈអនុក្រឹត្យស្តីពីការធ្វើអនុប្រយោគដីឯកជនរបស់រដ្ឋផ្ទៃដីទំហំ ១.៥០៨ហិកតា អនុក្រឹត្យស្តីពីអនុប យោគជាដីឯកជនរបស់រដ្ឋទំហំ ១៨.៨៣៨ហិកតា និងអនុក្រឹត្យស្តីពីផ្តល់ដីសម្បទាសង្គមកិច្ចទំហំ ៣.៦៧១ហិកតា សម្រាប់ប្រើប្រាស់បែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋចំនួន ៩៩៨គ្រួសារ ស្ថិតនៅឃុំដំរីផុង ស្រុកឆ្លង ខេត្តក្រចេះ ។ នៅឆ្នាំ២០២០ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ស្រុក នឹងរដ្ឋបាលឃុំបានចុះបែងចែកដីសម្ប ទានសង្គមកិច្ចជំហានទី១ ជំហានទី២ និងជំហានទី៣ ស្ថិតនៅភូមិប្រម៉ា ឃុំកំពងដំរី ស្រុកឆ្លង ខេត្តក្រចេះ ជូនប្រជា ពលរដ្ឋ ៩៨៨គ្រួសារ និង ៣៥៣គ្រួសារ និងប្រជាពលរដ្ឋក្រុម ៣១គ្រួសារ បញ្ចប់ជាស្ថាពររួចមកហើយ និងបាន ចេញសេចក្តីប្រកាសព័ត៌មានអំពីការបិទបញ្ចប់សំណុំរឿងវិវាទខាងលើតាមលិខិតលេខ០៧១/២០ចុះថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តក្រចេះ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរយោដី បាន ចេញលិខិតប្រកាសព័ត៍មានបញ្ចប់ជាស្ថាពរ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០រួចមកហើយផងដែរ ។

ករណីគណនីហ្វេសប៊ុកផេកឈ្មោះ Namm បានបង្ហោះសារវីដេអូរផ្សព្វផ្សាយព័ត៌មានលើបណ្តាញ សង្គមហ្វេសប៊ុក ដែលមានខ្លឹមសារថា “ អាជ្ញាធរនៃកម្ពុជា និងប្រជានុរាស្ត្រនៃខ្មែរ ស្រុកឆ្លូង ខេត្តក្រចេះ ថាប្រជា ពលរដ្ឋ៤០នាក់បានឡើងទៅអន្តរាគមន៍នៅមុខរដ្ឋសភា និងគេហដ្ឋាននាយករដ្ឋមន្ត្រី ដែលចោទថាអាជ្ញាធរខេត្ត និង ស្រុកទៅចុះឈូសឆាយទន្ទ្រានយកដី ដុតផ្ទះប្រជាពលរដ្ឋ ៤០នាក់ ស្ថិតនៅភូមិប្រម៉ា ឃុំកំពង់ដីរី ស្រុកឆ្លូង ខេត្ត ក្រចេះ គឺពត៍មានមិនពិតនោះទេ”។ នេះ ជាឃ្លីបវីដេអូចាស់ បានថតតាំងពីឆ្នាំ ២០១៥មកម្លេះ ។

ដូច្នេះ ដើម្បីការពារ និងបង្កើតការភាន់ច្រឡំដល់សាធារណជន រដ្ឋបាលស្រុកឆ្លូង ស្នើឱ្យគណនីហ្វេសប៊ុកផេកឈ្មោះ Namm លុបចោលសារវីដេអូដែលបានបង្ហោះលើគណនីហ្វេសប៊ុកផេករបស់ខ្លួនចេញ ដែលទង្វើនេះ ជាការប្រឌិតរឿងឡើងក្នុងគោលបំណងញុះញង់ បង្កចលាចលព័ត៌មានលើបណ្តាញសង្គមនានា ក៏ដូចជាការមូល បង្អួចកិត្តិយសមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចខិតខំដោះស្រាយ បញ្ចប់សំណុំរឿងតាំងពីយូរណាស់មកហើយ។ ករណីគណនីហ្វេសប៊ុកផេកឈ្មោះ Namm មិនលុបសារវីដេអូ និងមានការបន្តចែកចាយលើបណ្តាញទំនាក់ទំនងសង្គមនានាពាក់ព័ន្ធនឹងបញ្ហាខាងលើ រដ្ឋបាលស្រុកឆ្លូង នឹងមានវិធានអនុវត្តតាមនីតិវិធីច្បាប់។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា 


ចែករំលែក៖