ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ចុះលេងទឹកស្រះនៅក្រោយផ្ទះមិនមានអ្នកដឹងក៏បានលង់ស្លាប់នៅចំណុចភូមិត្រពាំងក្រេីញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៤។
សមត្ថកិច្ខបានឱ្យដឹងថា ក្មេងលង់ទឹកស្លាប់ ឈ្មោះ ម៉ន មករា ភេទប្រុស អាយុ២ឆ្នាំ រស់នៅភូមិកេីតហេតុខាងលេី ឱពុកឈ្មោះ ម៉ន ដេត អាយុ២០ឆ្នាំ និងម្តាយឈ្មោះ ណាង ស្រីណា អាយុ២០ឆ្នាំទៅធ្វេីការងាររោងចក្រទាំងអស់គ្នា ដោយទុកកូននៅផ្ទះផ្ញេីតាយាយអោយជួយមេីលថែ។
បើតាមសម្តីរបស់ឈ្មោះ ហ៉ឹន ពៅ ភេទស្រី អាយុ៥២ឆ្នាំ(ត្រូវជាយាយ)បានប្រាប់អោយដឹងថា មុនពេលកេីតហេតុគាត់និងតាបានឌុបចៅទៅទិញនំនៅក្នុងភូមិ ពេលទៅដល់យាយជាប់ជជែកគ្នាលេងជាមួយអ្នកភូមិ តាក៏បានជិះម៉ូតូឌុបចៅមកផ្ទះមុន។ បានមួយសន្ទុះយាយបានដេីរមកដល់ផ្ទះរួចមិនឃេីញចៅក៏បានសួរទៅតាដែលកំពុងដេកលេីអង្រឹងថា តាឯណាចៅ ? ពេលនោះតាភ្ញាក់ព្រេីត ងេីបពីលេីអង្រឹងដេីររកចៅតែមិនឃេីញ រួចសួរចៅមួយទៀតក៏មិនឃើញ យាយបានដេីររកទៅក្រោយផ្ទះស្រាប់តែឃេីញសាកសពចៅលង់ទឹកស្លាប់នៅក្នុងស្រះទឹកក្រោយផ្ទះបាត់ទៅហេីយ។
សមត្ថកិច្ចបានបន្តទៀតថា យោងតាមការពិនិត្យ សពជនរងគ្រោះពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសឃាតកម្មឡើយ សពបានប្រគលជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ចន្ទ លីហ្សា