ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះឃ្លាំងផ្ទុកអង្កាមមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញជួយអន្តរាគមន៍

ចែករំលែក៖

ខេត្តបាត់ដំបង៖ អគ្គិភ័យបានឆាបឆេះឃ្លាំងផ្ទុកអង្កាមមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ២០និង០០នាទីយប់ ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅចំណុចក្រុមទី១៦ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ករណីអគ្គិភ័យខាងលើនេះផ្តើមចេញពីការឆេះកញ្ជ្រាំងស្រែហើយរាលដាលដល់ឃ្លាំងអង្កាមទំហំ ១៥ម៉ែត្រ x ១៩ម៉ែត្រ សង់អំពីដែក ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី (ខូចខាតអង្កាមប្រមាណ ៥%) ដែលមានម្ចាស់ឈ្មោះ ប្រុស លីដា ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ  ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះគេសង្គេតឃើញសមត្ថកិច្ចបានចេញរថយន្តអគ្គិភ័យចំនួន ០១គ្រឿងចុះអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖