ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ពិនិត្យវឌ្ឍនភាពសាងសង់ស្តូប នៅលើខ្នងភ្នំ២០០ នៅឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានអនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ក្នុងខេត្តឧត្តរមានជ័យ។

លទ្ធផលសរុប នៃការសង់តួរស្តូបទាំងមូលសរុប បានចំនួន៩៥ភាគរយហើយ។ ក្នុងឱកាសនោះ កិត្តសង្គហបណ្ឌិតប្រធានអនុគណកម្មការ បានកោតសសើរក្រុម ការងារសាងសង់ ដែលបានខិតខំសាងសង់មានលទ្ធផលល្អ ប្រសើរ។ ការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ក្នុងខេត្តឧត្តរមានជ័យបានជាង ៩០ភាគរយ, នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការងារសាងសង់។

លោកនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើឲ្យក្រុមការងារបន្តរខិតខំសាងសង់ ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ប្លង់សាបត្យកម្មសំណង់ និងទាន់ ពេលវេលាកំណត់ នៃការគ្រោងសម្ពោធ ក្នុងបំណាច់ឆ្នាំ២០២៤ ព្រោះសមិទ្ធផលនេះគឺជាប្រវត្តិសាស្រ្ត ជាតិ នៃនយោបាយឈ្នះឈ្នះ ដែលមានសុខសន្តិភាពពេញ លេញទូទាំងប្រទេស ដែលត្រូរក្សាទុកសម្រាប់ការសិក្សារៀនសូត្រ ទុកជូនអ្នកជំនាន់ក្រោយ៕

ដោយ៖ សូរិយា


ចែករំលែក៖