ភ្នំពេញ ៖ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ ។ នេះបើយោងតាមព័ត៌មានក្នុងស្រុក ទទួលបានពីដំណឹងដ៏ល្អនេះ ដើម្បីឱ្យប្រធានសមាគមសិល្បៈ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ លើកតម្កល់ផលប្រយោជន៍ជាតិ តាមរយៈវិស័យសិល្បៈ ជួយដល់តម្រង់ទិស និងជួយសិល្បករ មានការអភិវឌ្ឍន៍ រីកចម្រើន ។
ការប្រកាសរបស់លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសាររបស់សម្តេចថា សម្តេចមិនចង់ឃើញការលំបាករបស់សមាគម ក្នុងការស្វែងរកថវិកាជួយសិល្បករ សិល្បការិនី ជួបការលំបាក។ សម្តេចសង្ឃឹមថា សមាគមនឹងរកបានប្រធានល្អ មានលទ្ធភាពជួយសិល្បករ សិល្បការិនីបាន។
សូមបញ្ជាក់ថា ៖ កាលពីម្សិលមុិញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះលើផេកផ្លូវការថា ៖ ប្រសិនបើមានការគាំទ្រ ខ្ញុំបាទសូមចូលរួមឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ មួយរូបដែរ ដើម្បីចូលរួមចំណែកតាមលទ្ធភាពនិងសមត្ថភាព ។
សង្ឃឹមថា ៖ ប្រធានសមាគមសិល្បៈ ដែលឈឈ្មោះអណ្ណត្តិថ្មី បានជាប់ឆ្នោត បំពេញភារកិច្ចរបស់ខ្លួន កាន់តែមានសក្តានុពល ៕
ដោយ ៖ សិលា