ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

យោងតាម​ប្រភពព័ត៌មាន​ពី​មន្រ្តី​នគរបាល​មូលដ្ឋាន​ បាន​ឱ្យ​ដឹងថា​ ជនសង្ស័យឈ្មោះ សុខ មករា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ឃាត់ខ្លួននៅផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ចំណែកវត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដា MSX ស៊េរីឆ្នាំ២០១៦ ពណ៌ស លាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1DM-1903។

បច្ចុប្បន្នជនសង្ស័យ កំពុង​​ឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការ​តាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖