ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកោះធំ(ខ) និងក្រុមប្រឹក្សាឃុំព្រែកថ្មី នៃស្រុកកោះធំ ខេត្តកណ្តាល

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៨:០០នាទីព្រឹក លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល រួមជាមួយលោក ញឹម វណ្ណឌិន បេក្ខជនសមាជិកព្រឹទ្ធសភា អមដំណើរដោយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុកកោះធំ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខក្រមប្រឹក្សាឃុំកោះធំ(ខ) និងក្រុមប្រឹក្សាឃុំព្រែកថ្មី នៃស្រុកកោះធំ ខេត្តកណ្តាល។ 

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ និងពិនិត្យឯកសារពាក់ព័ន្ធនឹងកាបោះឆ្នោតឱ្យបានគ្រប់គ្រាន់ ។ ក្នុងករណីបងប្អូនមានបញ្ហាសុខភាព ឬមានការខុសឆ្គងឯកសារណាមួយ ត្រូវរួសរាន់រាយការណ៍ដើម្បីមានវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា ។

លោកប្រធាន បានអញ្ជើញក្រុមប្រឹក្សាឃុំទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោត៕

ដោយ ៖ សិលា


ចែករំលែក៖