ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់​រថយន្ត​ដឹកសត្វមាន់រស់​មួយគ្រឿង​ ខណៈ​ដឹកជញ្ជូនដោយគ្មានលិខិត​អនុ​ញ្ញាតនៅស្រុកភ្នំព្រឹក

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បានឱ្យដឹងនៅរសៀលថ្ងៃ​ទី២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះថា​ កម្លាំង​សមត្ថកិច្ច​សហការពិនិត្យឃេីញសត្វមាន់រស់ចំនួនមួយរថយន្តដែ​ល​ដឹកជញ្ជូនដោយគ្មានលិខិត​អនុ​ញ្ញាតនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង​ និងបានឃាត់យកមកអនុវត្តតាមនីតិវិធី។ 

ប្រភពដដែលបន្តថា​ ដោយ​អនុវត្តតាមយោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេ​នីយ៍ឯក​ ភួង​ ច័ន្ទតារ៉ា​ ស្នងការរងផែនការងារនគរ​បាល​ប្រឆាំ​ង​បទល្មេីស​សេដ្ឋកិច្ច​ លោកវរសេនីយ៍ឯក​ អ៉ិម​ កុសល​ ស្នងការរង​ដឹកនាំការ​ងារ​ការិយាល័យ​នេះ លោកវរសេនីយ៍ឯក​ យី​ យក់សាន នាយកា​រិយាល័យនគរ​បាល​ប្រឆាំ​ង​បទល្មេីស​សេដ្ឋកិច្ច​ បាន​ដឹកនាំកម្លាំងចូលរួមស​ហការជាមួយមន្រ្តីជំនាញ​ ការិ​យាល័យផលិតកម្មនិងបសុព្យាបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែកុម្ភៈ ម្សិលមិញនេះ​ ចុះបង្ក្រាបករណីដឹកជញ្ជូនមាន់រស់គ្មានលិខិតអនុញ្ញាត​ពីក្រសួងកសិកម្ម រុក្ខាប្រ មាញ់ និង​នេសាទ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ 

ប្រភពដដែល​បានឱ្យដឹងទៀតថា​ នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានត្រួតពិនិត្យ​រថយន្តមួយគ្រឿងម៉ាក​សាំ​យ៉ុង ពណ៌សំបកឪ​ឡឹក ពាក់ស្លាកលេខបាត់ដំបង 2C-3805 រកឃើញមាន់រស់​ចំនួន៣៥៨ក្បាល ស្មើនឹង ៤៥​តាការ និងបាននាំយកមករក្សាទុកបណ្តោះអាសន្នដើម្បីអនុវត្តនីតិវិធីបន្តនៅចត្តាឡីស័ក របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង៕

ដោយ៖ តារា


ចែករំលែក៖