ព័ត៌មានទាន់ហេតុការណ៍៖

នាយប់ថ្ងៃទី២១​ កុម្ភៈ​! ឃាត់យានយន្តល្មើស ចំនួន៦៣គ្រឿង​ ក្នុងយុទ្ធនាការ​ត្រួតពិនិត្យជាតិអាល់កុល

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ នៅរសៀល​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ក្នុងយុទ្ធនាការ​ត្រួតពិនិត្យជាតិអាល់កុល យប់មិញ​នេះ​ កម្លាំងសមត្ថកិច្ច​ចម្រុះ​តាមបណ្ដាខណ្ឌ​មួយ​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ​ បានឃាត់យានយន្តល្មើស ចំនួន៦៣គ្រឿង​។ 

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​ក្នុងប្រតិបត្តិការនៃលទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២១ ខែកុម្ភៈ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន៦៣គ្រឿង (រថយន្ត ចំនួន៣៣គ្រឿង,  ម៉ូតូ ចំនួន៣០គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៣៦គ្រឿង

+កម្រិត ០.២៥ – ០.៣៩  mg/L ចំនួន១៣ គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន០៨នាក់ 

-អ្នកបើកបររថយន្ត ចំនួន០៥នាក់ 

+កម្រិត ០.៤០  mg/L ឡើង ចំនួន២៣គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន១២នាក់ 

-អ្នកបើកបររថយន្ត ចំនួន១១នាក់ 

២.បទល្មើសផ្សេងៗ ចំនួន២៧ គ្រឿង

-អត់មួកសុវត្ថិភាព ចំនួន០៩នាក់ 

-ម៉ូតូគ្មានប័ណ្ណបើកបរ ចំនួន០១ គ្រឿង

-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន១៦ គ្រឿង

-រថយន្តផ្ទុកសារធាតុញៀន ចំនួន០១ គ្រឿង

៣.វិធានការអប់រំ ចំនួន​៥៥នាក់ 

+​ អប់រំអ្នកបេីកបរមានអាល់កុលក្រោម​ ០.២៥ mg/L ចំនួន​១៦នាក់

​ – អ្នកបេីកបររថយន្ត​ ចំនួន០៩នាក់

​ – អ្នកបេីកបរម៉ូតូ ចំនួន០៧នាក់

+​ អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព​ ចំនួន៣៩នាក់៕

ដោយ៖ តារា


ចែករំលែក៖