ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញពីយុទ្ធនាការនៃលទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល នាពេលរាត្រីកម្លាំងសមត្ថកិច្ចចម្រុះ តាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ បានរកឃើញអ្នកបើកបរល្មើសជាតិស្រវឹង ចំនួន៥៤គ្រឿង។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
១.ល្មើសជាតិស្រវឹង ចំនួន៥៤គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២០គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១១នាក់
-អ្នកបើកបររថយន្ត ចំនួន០៩នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៤គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២០នាក់
-អ្នកបើកបររថយន្ត ចំនួន១៤នាក់
២.បទល្មើសផ្សេងៗ ចំនួន៥០គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៤១នាក់
-ម៉ូតូគ្មានផ្លាកលេខ ចំនួន០១គ្រឿង
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៦គ្រឿង
-រថយន្តផ្ទុកលេីសចំណុះ ចំនួន០២គ្រឿង
៣.វិធានការអប់រំ ចំនួន២៨០នាក់
+ អប់រំអ្នកបេីកបរមានអាល់កុលក្រោម ០.២៥ mg/L ចំនួន១២៥នាក់
– អ្នកបេីកបររថយន្ត ចំនួន៦២នាក់
– អ្នកបេីកបរម៉ូតូ ចំនួន៦៣នាក់
+ អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព ចំនួន១៥៥នាក់៕
ដោយ៖ តារា