ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការ​ត្រួតពិនិត្យជាតិអាល់កុល​ ឃាត់យានយន្តល្មើស ចំនួន៩៨គ្រឿង​ នាពេលរាត្រី​ថ្ងៃ​ទី​២៤​ កុម្ភៈ​!

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចចម្រុះ​តាមបណ្ដាខណ្ឌក្នុង​រាជធានីភ្នំពេញ​ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ នាពេលរាត្រី​ថ្ងៃ​ទី​២៤​ កុម្ភៈ​ ជាលទ្ធផលឃាត់យានយន្តល្មើស ចំនួន៩៨គ្រឿង​។ 

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ជាក់ស្ដែង​បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន៩៨គ្រឿង (រថយន្ត ចំនួន៣១គ្រឿង, ម៉ូតូ ចំនួន៦៧គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៦៥ គ្រឿង

+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២៦គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន១៣នាក់ 

-អ្នកបើកបររថយន្ត ចំនួន១៣នាក់ 

+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៩ គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន២៤នាក់

-អ្នកបើកបររថយន្ត ចំនួន១៥នាក់  

២.បទល្មើសផ្សេងៗ ចំនួន៣៣គ្រឿង

-អត់មួកសុវត្ថិភាព ចំនួន២៩នាក់

-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៣ គ្រឿង

-អ្នកបើកបរម៉ូតូផ្ទុកសារធាតុញៀន ចំនួន០១គ្រឿង

៣.វិធានការអប់រំ ចំនួន​ ២៦៧នាក់ 

+​ អប់រំអ្នកបេីកបរមានអាល់កុលក្រោម​ ០.២៥ mg/L ចំនួន​១៨៩នាក់

​ – អ្នកបេីកបររថយន្ត​ ចំនួន៩២នាក់ 

​ – អ្នកបេីកបរម៉ូតូ ចំនួន៩៧នាក់ 

+​ អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព​ ចំនួន៧៧នាក់៕

ដោយ៖ តារា


ចែករំលែក៖