ព័ត៌មានទាន់ហេតុការណ៍៖

កុំប្រើប្រាស់ទូរស័ព្ទដៃពេកកំពុង​បើកបរ! ខណៈ​មនុស្សស្លាប់ ០៦នាក់ និងរបួសធ្ងន់ស្រាល២៦នាក់​ ក្នុងថ្ងៃ​តែមួយ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤​ម្សិលមិញ​ បានកើតឡើងចំនួន ១៤លើក បណ្តាលឱ្យមនុស្សស្លាប់ ០៦នាក់ និងរបួសធ្ងន់ស្រាល២៦នាក់។ ដូច្នេះ​សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!​ នៅពេលលោកអ្នក​កំពុង​បើកបរ​ សូម​កុំប្រើប្រាស់ទូរស័ព្ទដៃ​ ព្រោះវាអាច​បង្កគ្រោះថ្នាក់​ដល់អ្នកដទៃ​! 

របាយការណ៍ដដែលបញ្ជាក់ថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានកើតឡើងចំនួន ១៤លើក (យប់ ០៨លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី ០០នាក់), រងរបួសសរុប ២៦នាក់ (ស្រី ០៥នាក់), រងរបួសធ្ងន់ ១៣នាក់ (ស្រី ២នាក់) រងរបួសស្រាល ១៣នាក់ (ស្រី៣នាក់) និងមិនពាក់មួកសុវត្ថិភាព ១៤នាក់ (យប់ ៩នាក់)។​ ចំពោះ​មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន១០លើក (ស្លាប់ ៦នាក់, ធ្ងន់ ៩នាក់, ស្រាល៩នាក់)។ 

ជាមួយគ្នានេះ​ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក៏បានបង្ហាញ​ពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រកឃើញយានយន្តល្មើសចំនួន ២១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ 

 ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៦៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ២២៣គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ៦៤គ្រឿង និងម៉ូតូ ១៥៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២១០គ្រឿង  រថយន្តធំ ១គ្រឿង រថយន្តតូច ៦៣គ្រឿង និងម៉ូតូចំនួន ១៤៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល២៤ថ្ងៃ ពីថ្ងៃទី១-២៤ ខែកុម្ភ ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៣,៤៦៣គ្រឿង រថយន្តធំ ២២៣គ្រឿង រថយន្តតូច ៣,១៧២គ្រឿង ម៉ូតូ ១០,០៦៨គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩,៥៧០គ្រឿង, រថយន្តធំ ៩៧គ្រឿង, រថយន្តតូច ២,០៦២គ្រឿង និងម៉ូតូ ៧,៤១១គ្រឿង  ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ៖ តារា


ចែករំលែក៖