ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សកម្លាំងប្រជាធិបតេយ្យ គាំទ្រ និងអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាអាណត្តិទី៥

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សកម្លាំងប្រជាធិបតេយ្យ សូមគោរពូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ។

ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំនៃ គណបក្សកម្លាំងប្រជាធិបតេយ្យ ព្រមទាំងសមាជិក សមាជិកា សូមសម្តែងនូវសេចក្តី សោមនស្សរីករាយ អបអរសាទរចំពោះជ័យជម្នះ ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប ពីអង្គបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាអាណត្តិទី ៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤។

ជ័យជម្នះដែរ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងយ៉ាងច្រើនលើសលុបនេះ គឺបានបង្ហាញ និង ឆ្លុះបញ្ចាំងនូវភាពឈ្លាសវៃមោះមុតរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលបានដឹកនាំប្រកប ដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងស្មារតីសាមគ្គីបង្រួបបង្រួម ដើម្បីឧត្តមប្រយោជន៍ជាតិ និងរក្សាការពារ សុខសន្តិភាពជូន ជាតិមាតុភូមិជានិច្ចនិរន្តរ៍។

គណបក្សកម្លាំងប្រជាធិបតេយ្យ សូមគាំទ្រ និងអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួល បានជ័យជម្នះពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលប្រកបទៅដោយតម្លាភាព និងស្របទៅតាម ច្បាប់ស្តីពីការបោះឆ្នោតបានយ៉ាងត្រឹមត្រូវបំផុត។

ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំនៃ គណបក្សកម្លាំងប្រជាធិបតេយ្យ ព្រមទាំងសមាជិក សមាជិកា សូមអនុញ្ញាតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមប្រកបនូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មេត្តាទទួល នូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំ ៕ 

ដោយ ៖ សិលា


ចែករំលែក៖