ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជាមោទនភាពជាតិដែលកីឡាករកម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ស៊ីហ្គេមកាលពីខែឧសភាឆ្នាំ២០២៣កន្លងទៅ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ  គឺកម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក ក្នុងនោះមានមេដាយមាសចំនួន៨១គ្រឿង មេដាយប្រាក់៧៤គ្រឿង មេដាយសំរឹទ្ធចំនួន១២៧គ្រឿង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី  “ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ បន្ថែមពីលើការទទួលបាននូវជ័យជម្នះលើការប្រកួតក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនេះ បានលើកមុខមាត់កិត្តិយស កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ជាពិសេសការរឹតចំណងការទូត និងការពង្រឹងសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីកម្ពស់មិត្តភាព ពង្រីកទំនាក់ទំនងអន្តរជាតិ និងជំរុញសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ថែមទៀតផង។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ (SEA Games 2023) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខ ឧសភា ឆ្នាំ ២០២៣, កម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក, ក្នុងនោះយើងទទួល បានមេដាយមាស ៨១ គ្រឿង, មេដាយប្រាក់ ៧៤គ្រឿង និង មេដាយសំរឹទ្ធ ១២៧គ្រឿង។

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រៅពីការទទួលបានជ័យជម្នះលើការប្រកួត, ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ បានលើកមុខមាត់ កិត្តិយស និង កិត្យានុភាពជាតិ លើឆាកអន្តរជាតិ, ជាពិសេស ការរឹតចំណងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីលើកកម្ពស់ មិត្តភាព, ពង្រឹង និង ពង្រីកទំនាក់ទំនងអន្តរជាតិ, និង ជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖លើសពីនេះឧត្តមប្រយោជន៍ជាតិធំមួយទៀត គឺការធ្វើឱ្យយុវជន និង ប្រជាពលរដ្ឋ, បង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ, ការពង្រឹងសាមគ្គីភាព និង មិត្តភាព, ដែលការណ៍នេះ រួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងឯកភាពជាតិ និង សុខសន្តិភាពនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និង ទំនាក់ទំនងអន្តរជាតិ ។ ការចូលរួមក្នុងការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាព, សាមគ្គីភាព, ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋ និង ប្រជាជន នៃប្រទេសចូលរួមទាំងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កីឡារួមចំណែកដល់ការរក្សាបានកម្លាំងកាយរឹងមាំ និង លើកកម្ពស់ សុខភាពល្អនៃធនធានមនុស្ស ដែលជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាពពលកម្ម និង ភាពរឹងមាំ នៃសេដ្ឋកិច្ចជាតិ ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ, រស់នៅដោយភាពរីករាយ, ងាយចាប់ យកចំណេះដឹង និង បច្ចេកវិទ្យាថ្មីៗ, មានការតាំងចិត្ត និង ក្តីសង្ឃឹមខ្ពស់ ក្នុងការបង្កើនមូលធនមនុស្ស ៕

ដោយ ៖ សិលា


ចែករំលែក៖